គ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag បានបង្ហាញថា ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo អាចដើរតួជាផ្នែកមួយនៅ Old Trafford ក្នុងរដូវកាលនេះ។
អនាគតដ៏មិនច្បាស់លាស់របស់ Ronaldo ជាមួយបិសាចក្រហមបានដាក់សម្ពាធលើក្លឹបក្នុងរដូវក្តៅនេះ ដោយកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ គាត់នឹងស្នាក់នៅក្នុងទីក្រុង Manchester សម្រាប់ពេលនេះ បន្ទាប់ពីទីផ្សារដោះដូរកីឡាករបានបិទនៅថ្ងៃព្រហស្បតិ៍ ទី 1 ខែកញ្ញា។
បន្ទាប់ពីការប្រកួតរបស់ Manchester United ជាមួយ Leicester City លោក Ten Hag ត្រូវបានសួរអំពីអនាគតរបស់ Cristiano Ronaldo នៅ Old Trafford ។ គាត់បានឆ្លើយតបថា៖
«ដូចដែលយើងបាននិយាយអញ្ចឹង។ វាពិតជាដើមរដូវកាល យើងមានការប្រកួតជាច្រើន។ យើងមានកីឡាករជម្រើសដំបូងច្រើនជាង 11 នាក់ នោះហើយជាអ្វីដែលអ្នកឃើញនៅពេលនេះ កីឡាករដែលលេងជាកីឡាករបម្រុងអាចលេងបានក្នុងរយៈពេលមួយ ពីរ ឬបីសប្តាហ៍»។
គួរកត់សម្គាល់ថា Ronaldo បានចាប់ផ្តើមនៅលើកៅអីបម្រុងសម្រាប់ជ័យជម្នះ 1-0 របស់ Man Utd ទល់នឹង Leicester ដែលធ្វើឡើងនៅថ្ងៃបិទបញ្ចប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ នៅកីឡដ្ឋាន King Power ។ វាជាការប្រកួតលើកទីបីជាប់ៗគ្នាដែលគាត់បានអង្គុយនៅកៅអីបម្រុង៕