Real Sociedad នឹង​ប្រជែង​ជាមួយ Valencia ដើម្បី​យក​អតីត​ខ្សែប្រយុទ្ធ​ម្នាក់​របស់ Man Utd

0

ក្លឹ​ប Real Sociedad បាន​ចូលរួម​ការ​ប្រជែង​ដើម្បី​ចុះហត្ថលេខា​លើ​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម Manchester United កីឡាករ Edinson Cavani នេះ​បើ​យោង​តាម COPE​។

កីឡាករ​វ័យ 35 ឆ្នាំ​រូប​នេះ​កំពុង​ត្រូវ​បាន​សម្លឹង​ឃើញ​ក្នុង​នាម​ជា​អ្នក​ជំនួស​ដ៏​មាន​សក្តានុពល​សម្រាប់​ខ្សែប្រយុទ្ធ Alexander Isak ដែល​ជិត​បញ្ចប់​ការ​ផ្លាស់​ប្តូរ​ដ៏​មាន​តម្លៃ​ទៅ​កាន់ Newcastle ។

Cavani ក៏​ជា​គោលដៅ​សម្រាប់ Valencia ដែរ ប៉ុន្តែ Sociedad ត្រៀម​នឹង​ចូលខ្លួន​ទៅ​ប្រជែង​យក​នៅ​នាទី​ចុង​ក្រោយ​៕