មន្ត្រីជាន់ខ្ពស់របស់អាមេរិក បានទៅដល់ប្រទេសកូរ៉េខាងត្បូង

0

បរទេស៖ មន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកគោលនយោបាយអាស៊ីបូព៌ា បានទៅដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង និងបញ្ហាសម្ព័ន្ធភាពដែលមិនទាន់សម្រេចបាន។

ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ទីក្រុងសេអ៊ូលដោយលោក ដានីយែល គ្រីទែនប្រ៊ីងក៍ ជំនួយការលេខាធិការទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក គឺជាលើកទីពីរ និងជាជើងចុងក្រោយនៃដំណើរទស្សនកិច្ចថ្នាក់តំបន់រយៈពេលប្រាំមួយថ្ងៃរបស់លោក ដែលបាននាំលោកទៅកាន់ប្រទេសម៉ុងហ្គោលីផងដែរ។

នៅថ្ងៃសុក្រនេះ លោក គ្រីទែនប្រ៊ីងក៍ គ្រោងនឹងជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការនយោបាយរបស់កូរ៉េខាងត្បូង លោក យូ ស៊ឹងប៊ែ និងចូលជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីការបរទេស លោក ផាក ជីន។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក Choi Young-sam បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ។

លោកត្រូវបានគេរំពឹងទុកថា នឹងពិភាក្សាអំពីបញ្ហាទ្វេភាគីដែលមិនទាន់សម្រេចបាន រួមទាំងការសម្របសម្រួលរបស់សម្ព័ន្ធមិត្តទៅលើគោលនយោបាយ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់កូរ៉េខាងជើង ក៏ដូចជាបញ្ហាក្នុងតំបន់ និងពិភពលោកផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន