បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡាដ៏ល្បីល្បាញម្នាក់ គឺលោក Fabrizio Romano នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្លឹប Manchester United បានធ្វើការពិភាក្សាជាមួយនឹងកីឡាករ Antony ព្រមទាំងភ្នាក់របស់គាត់ហើយ សម្រាប់ការដាក់សំណើរជាថ្មីម្តងទៀត ហើយសំណើរនេះអាចជាសំណើរដើម្បីធ្វើអោយការពិភាក្សាផ្ទេរមួយនេះទទួលបានជោគជ័យ។
ដោយក្នងនោះក្លឹប Manchester United បានបញ្ជាក់យ៉ាងច្បាស់នៅចំហររបស់ខ្លួនថា ខ្លួននឹងព្យាយាមគ្រប់វិធីទាំងអស់ ដើម្បីអាចចុះហត្ថលេខាយក Antony អោយបាន ដោយចាប់ទុកថាវាជាអទិភាពចំបងរបស់ក្លឹបនៅពេលនេះ។
គួរបញ្ជាក់ផងដែរថា ខាងភាគីកីឡាករ Antony បានធ្វើការព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយនឹងកុងត្រារយៈពេល ៥ឆ្នាំ តាំងពី១០ថ្ងៃមុនមកម្លេះ។ ហើយពេលនេះ អ្វីៗគ្រប់យ៉ាង គឺអាស្រ័យលើការសម្រេចចិត្តរបស់ក្លឹប Ajax តែមួយប៉ុណ្ណោះ៕