យោងតាមរបាយការណ៍បានឲ្យដឹងថាក្លឹប RB Leipzig គ្រោងនឹងប្រជែងជាមួយ Inter Milan ក្នុងការនាំយកខ្សែការពារ Trevoh Chalobah របស់ Chelsea មកក្លឹបក្នុងលក្ខខណ្ឌខ្ចីជើង។
Chalobah បានបង្ហាញខ្លួន 30 លើកសម្រាប់ក្រុមតោខៀវកាលពីរដូវកាលមុន ហើយអាចស៊ុតបញ្ចូលទីបាន 4 គ្រាប់សម្រាប់ក្រុមរបស់លោក Thomas Tuchel ។
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការចុះហត្ថលេខាលើកីឡាករចំណូលថ្មីដូចជា Kalidou Koulibaly និង Marc Cucurela បានធ្វើអោយកីឡាករវ័យ 23 ឆ្នាំរូបនេះអាចទទួលបានពេលវេលាលេងមានកំណត់នៅរដូវកាលនេះ៕