Liverpool សម្លឹង​ឃើញ​ខ្សែ​ប្រើ​របស់ Atletico Madrid

0

Liverpool អាច​នឹង​ពិចារណា​លើ​ការ​ចុះហត្ថលេខា​សម្រាប់​ខ្សែបម្រើ Marcos Llorente របស់ Atletico Madrid នេះ​បើ​យោង​តាម​របាយការណ៍​ពី Fichajes ។

ហង្ស​ក្រហម​ចាប់ផ្តើម​រដូវ​កាល​ថ្មី​មិនសូវ​ល្អ​ទេ ដោយសារ​ពួក​គេ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នោះ​ទេ បន្ទាប់​ពី​ការ​ប្រកួត​បី​លើក​ដំបូង​ក្នុង​ក្របខ័ណ្ឌ Premier League ។

ខ្សែបម្រើ​កណ្តាល​គឺជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​លោក Jurgen Klopp ខណៈ​ដែល​កីឡាករ​ដូច​ជា Naby Keita និង Thiago ត្រូវ​បាន​អវត្តមាន​ដោយសារ​បញ្ហា​របួស​។ ដូច្នេះ​ហើយ អ្នកចាត់ការ​សញ្ជាតិ​អា​ឡឺ​ម៉​ង់​អាច​ពិចារណា​លើ​ការ​នាំ​យក Llorente មក​កាន់​ទឹកដី Anfield៕