Manchester United បានធ្វើការដេញថ្លៃ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Bologna កីឡាករ Marko Arnautovic នេះបើយោងតាមការបញ្ជាក់របស់លោក Danijel ដែលជាបងប្រុសរបស់គាត់។
បិសាចក្រហមត្រូវបានគេរាយការណ៍ថា បានដាក់សំណើរ 8.5 លានផោន សម្រាប់អតីតកីឡាកររបស់ Stoke City ដោយក្រុមនៅក្របខ័ណ្ឌ Serie A បានច្រានចោលការផ្តល់ជូននេះ។ វានៅតែត្រូវបានមើលឃើញថាតើ Man Utd នឹងដាក់សំណើថ្មី សម្រាប់កីឡាករជម្រើសជាតិអូទ្រីសរូបនេះទៀត ឬអត់។
លោក Danijel បាននិយាយថា៖ «វាជាការពិត ដែលមានការដេញថ្លៃពីក្លឹបល្បីមួយ។ ខ្ញុំកំពុងទាក់ទងជាមួយ Bologna ដើម្បីមើលថា តើវាអាចត្រូវបានសម្រេចឬអត់»។
គួររំលឹកឡើងវិញដែរថា Arnautovic មានបទពិសោធន៍ពីមុនក្នុងការលេងនៅ Premier League ដោយធ្លាប់បានលេងឱ្យក្រុម Stoke City និង West Ham United ។ គាត់បានស៊ុតបញ្ចូលទីបាន 43 គ្រាប់ និង assist 37 ដងក្នុង 184 ប្រកួតនៅលីគកំពូលអង់គ្លេស៕