Sánchez កៀក​នឹង​ទៅ​ចូលរួម​ជាមួយ​ក្លឹ​ប​នៅ​ទឹកដី​បារាំង

0

យោង​តាម​អ្នក​សារព័ត៌មាន និង​អ្នកជំនាញ​ផ្ទេរ​កីឡាករ​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប​ដែល​មាន​មូលដ្ឋាន​នៅ​ទឹកដី​បារាំង Olympique Marseille ​នឹង​ចុះហត្ថលេខា​លើ​កីឡាករ Alexis Sánchez ក្នុង​ពេល​ឆាប់​ៗ​នេះ ដែល​គ្រោង​នឹង​ត្រូវ​បញ្ចប់​នៅ​ស​ប្តា​ហ៍​ក្រោយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Sánchez បាន​ព្រមព្រៀង​គ្នា​បញ្ចប់​កិច្ចសន្យា​ជា​ផ្លូវការ​ជាមួយ Inter កាលពី​ប៉ុន្មាន​ថ្ងៃមុន ហើយ​កីឡាករ​រូប​នេះ​គ្រោង​នឹង​កុងត្រា​ជាមួយ Marseille រហូត​ដល់​ខែមិថុនា ឆ្នាំ 2024៕