ហុងកុង នឹង​កាត់​បន្ថយ​រយៈ​ធ្វើ​ច​ត្តា​ឡី​ស័ក ពី ៧​ថ្ងៃ មក​ត្រឹម ៣​ថ្ងៃ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters បានអោយ​ដឹង​ថា​ហុងកុង​នឹង​កាត់​បន្ថយ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​បង្ការ​មេរោគ​កូ​វី​ដ​-១៩ ពី​៧​ថ្ងៃ​មក​ត្រឹម​៣​ថ្ងៃ​វិញ​សម្រាប់​អ្នកដំណើរ​ទាំងអស់ ដោយ​នេះ​ជា​ការ​បន្ធូរបន្ថយ​មួយ​ជំហាន​ទៀត​នូវ​វិធានការ​ទប់ស្កាត់​មេរោគ​កូ​វី​ដ​-១៩ ដែល​បាន​ធ្វើ​ឲ្យ​មណ្ឌល​ពាណិជ្ជកម្ម​អាស៊ី​មួយ​នេះ នៅ​ឯកា​៕

ប្រភព​៖ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា