ភ្នំពេញ៖ ដោយមិនមានការផ្សាយផ្ទាល់ពីម្ចាស់ផ្ទះឥណ្ឌូនេសុី ពីការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ ក្នុងពានរង្វាន់ AFF U16 BOYS CHAMPIONSHIP 2022 សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចចិត្តទិញសិទ្ធិការប្រកួតរបស់កម្ពុជាទាំង ៣ប្រកួតនៃវគ្គជម្រុះក្នុងពូល និងធ្វើការផ្សាយផ្ទាល់ដោយខ្លួនឯង ដោយមន្ត្រីសារព៌ត៍មានក្រុមប្រើប្រាស់ឧបករណ៍របស់ខ្លួនដែលមានជាមួយកាមេរ៉ាមួយគ្រឿង (One camera broadcasting) ដើម្បីនាំយកការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ មកជូនបងប្អូនអ្នកគាំទ្រអាចទស្សនាបាន។
អាស្រ័យហេតុនេះ យើងសូមធ្វើការអភ័យទោសទុកជាមុនប្រសិនបើការផ្សាយមានភាពរអាក់រអួលណាមួយ៕