ចាប់​បាន​ក្រុម​យក​លុយ​ដុល្លារ​សែន ប្តូរ​ដុល្លារ​ពិត ដល់​ទៅ ៤​នាក់

0

កំពង់ឆ្នាំង ៖ ស្រាវជ្រាវ​ករណី អំពើ​លួច (​លួច​លុយ​ដុល្លារ​ពិត ១៧០០$ ពី​កាបូប​ភ្ញៀវ​ហើយ​ប្ដូរ ដាក់​លុយ​ដុល្លារ​សែន​ចូល​ក្នុង​កាបូប​វិញ​) នៅ​កន្លែង​ហាង​ម៉ាស្សា​កោស​ជប់ យីហោ​ឈ្មោះ 777 ស្ថិត​ក្នុងភូមិ​ទី​៣ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ១២ និង ០០​នាទី តាម​ពាក្យ​ប្ដឹង ជន​រង​គ្រោះ ជា​លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ ០៤​នាក់ ស្រី ០៣​នាក់ ៖

១, ឆេ​ន ធិ​ន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ (​អ្នក​លួច​លុយ​ដុល្លារ​ពិត​ហើយ​ប្ដូរ​ដាក់​លុយ​ដុល្លារ​សែន​) ។
២, ឆេ​ន សារី​ន ភេទ​ស្រី អាយុ ២៩​ឆ្នាំ (​អ្នកសមគំនិត​លួច​) ។
៣, ស៊ឹ​ម នៀង ភេទ​ស្រី អាយុ ២៤​ឆ្នាំ (​អ្នកសមគំនិត​លួច​) ។
៤, ទឹម ស្រី​រ៉ី​ម ភេទ​ស្រី អាយុ ២៤​ឆ្នាំ (​អ្នកសមគំនិត​លួច​) ។

ជនសង្ស័យ​ទាំង ០៤​នាក់ មាន​ទីលំនៅ​ភូមិ​ពា​នី ឃុំ​ក្រពុំ​ឈូក ស្រុក​កោះអណ្ដែត ខេត្តតាកែវ ។ ដកហូត​វត្ថុ​តាង​លុយ​ដុល្លារ​ពិត ២០០$ លុយ​ខ្មែរ ៦.១០០.០០០​រៀល លុយ​ដុល្លារ​សែន ក្រដាស ១០០$ (​ចំនួន ១៧​សន្លឹក​) ។ ជនសង្ស័យ​ទាំង ០៤​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង តាម​និ​តិ​វិធី ៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង