Man Utd បង្វែរ​រ៉ា​ដា​ទៅ​កាន់​ខ្សែបម្រើរ​ម្នាក់ នៅ​ទឹកដី​អ៊ី​តា​លី

0

បិសាច​ក្រហម​ចង់បាន​ខ្សែបម្រើ​ថ្មី​ពេញ​មួយ​រដូវក្តៅ​នេះ ខណៈ​ដែល​ពួក​គេ​សម្លឹង​រក​ការ​ជំនួស Paul Pogba និង Nemanja Matic ដែល​បាន​ចាកចេញ​ក្នុង​នាម​ជា​កីឡាករ​គ្មាន​តម្លៃ​ផ្ទេរ​។ ពួក​គេ​បាន​តាម​ប្រមាញ់​ខ្សែបម្រើ Frenkie de Jong របស់ Barcelona ប៉ុន្តែ​កីឡាករ​សញ្ជាតិ​ហូ​ឡង់​រូប​នេះ មិន​មាន​ចេតនា​ចាក​ចេញពី Nou Camp ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បច្ចុប្បន្ន​នោះ​ទេ​។

Manchester United បាន​ដាក់​សំណើ​ជា​ផ្លូវការ​សម្រាប់​ខ្សែបម្រើ Fabian Ruiz របស់ Napoli នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អ៊ី​តា​លី Il Matino ។ យ៉ាងណា​ក៏​ដោយ ក្រុម​នៅ Serie A បាន​ចាត់​ទុក​ការ​ផ្តល់​ជូន​ដំបូង​ពី​បិសាច​ក្រហម​ទាប​ពេក​មិន​អាច​ទទួលយក​បាន​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា Ruiz មាន​រដូវ​កាល 2021-22 ដ៏​ល្អជា​មួយ Napoli ។ ខ្សែបម្រើ​រូប​នេះ​រក​គ្រាប់​បាល់​បាន​ចំនួន 7 គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​ចំនួន 5 ដង​ពី​ការ​បង្ហាញខ្លួន​ចំនួន 38 ប្រកួត​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​៕