ភ្នំពេញ៖ សេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស បេក្ខជន និងបេក្ខនារី ចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ឆ្នាំ២០២២។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមជូនដំណឹងដល់ បេក្ខជន និងបេក្ខនារី ទាំងអស់ឱ្យបានជ្រាបថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) នឹងធ្វើការប្រឡងប្រជែងជ្រើសរើសបុគ្គលិកចូលបម្រើការងារ ក្នុងក្របខណ្ឌ រ.ទ.ស.ភ ចំនួន០៤រូប សម្រាប់ឆ្នាំ២០២២ ដែលមានមុខជំនាញដូចខាងក្រោម ៖
១. ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ ១រូប
២. ផ្នែកគាំទ្រ ថែទាំប្រព័ន្ធ និងបរិក្ខារព័ត៌មានវិទ្យា ១រូប
៣. ផ្នែកលទ្ធកម្ម ១រូប (ប្រុស)
៤. ផ្នែកបែបបទ ១រូប (ប្រុស)
– ពាក្យសុំចុះឈ្មោះប្រឡងចូលបម្រើការងារក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ https://bit.ly/3QfnX43
– កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ (ចន្ទ-សុក្រ)
– ពេលព្រឹក ៖ ០៨:៣០នាទី – ១១:៣០នាទី
– ពេលរសៀល៖ ១៤:០០នាទី – ១៦:០០នាទី
– កាលបរិច្ឆេទឈប់ទទទួលពាក្យ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៦:០០នាទី។
– ទីកន្លែងទំនាក់ទំនង និងទទួលពាក្យ៖ ការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិត៖ សូមមកទំនាក់ទំនងនៅស្នាក់ការលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ៕