អតីត​នាយក​កីឡា​របស់ Real Madrid និយាយ​អំពី​អនាគត Ronaldo (​មាន​វី​ដេ​អូ​)

0

អតីត​នាយក​កីឡា និង​ជា​កីឡាករ​របស់​ក្លឹ​ប Real Madrid លោក Pedja Mijatovic មិន​ជឿ​ថា Cristiano Ronaldo នឹង​ទៅ​ចូលរួម​ជាមួយ Atletico Madrid នោះ​ទេ​។

កីឡាករ​វ័យ 37 ឆ្នាំ​ដែល​ចង់​ចាក​ចេញពី Manchester United នៅ​រដូវក្តៅ​នេះ ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយនឹង​ក្រុម AT Madrid ។

ទោះជា​យ៉ាងណា​ក៏​ដោយ វា​មិន​បាន​បញ្ឈប់​ពាក្យ​ចចាមអារ៉ាម​ពី​ការ​ផ្សារ​ភ្ជាប់ Ronaldo ជាមួយ Atletico នោះ​ទេ ដោយ​គ្រូបង្វឹក​លោក Diego Simeone ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា ពេញចិត្ត​ជាមួយនឹង​ការ​មាន​តារា​ឆ្នើម​នៅ​ក្នុង​ក្រុម​របស់​គាត់​។

ទោះជា​យ៉ាងណា​ក៏​ដោយ Mijatovic បាន​ប្រាប់ El Larguero ថា​៖ «​តើ Cristiano Ronaldo នឹង​ចូលរួម​ជាមួយ Atletico Madrid ដោយ​របៀប​ណា0x017d7 ខ្ញុំ​គិត​ថា​វា​មិន​អាច​ទៅ​រួច​នោះ​ទេ​»​។

គាត់​បាន​បន្ថែម​ថា វា​ពិតជា​ចម្លែក​ក្នុង​ការ​ឃើញ​អតីត​តារា​ឆ្នើម​របស់ Los Blancos លេង​ទល់​នឹង​ក្រុម​របស់​គាត់​ក្នុង​ការ​ប្រកួត Madrid Derbies ។

«​ក្នុង​ចំណោម​រឿង​ផ្សេង​ទៀត ដែល​ត្រូវ​បាន​គេ​និយាយ​ក្នុង​រយៈពេល 20 ថ្ងៃ​ចុង​ក្រោយ​នេះ ក្លឹ​ប​ដែល​មាន​លទ្ធភាព​ផ្ទេរ CR7 គឺ Atletico Madrid ប៉ុន្តែ​ខ្ញុំ​ពិតជា​មិន​ជឿ ដោយ​ផ្អែក​លើ​ហេតុផល​ជា​ច្រើន​។

«​វា​នឹង​ក្លាយជា​រឿង​ចម្លែក​ណាស់ ដែល​ឃើញ Cristiano Ronaldo ត្រឡប់​ទៅ Madrid ហើយ​លេង​ក្នុង​ការ​ប្រកួត Derbies ទល់​នឹង Real Madrid»​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា Ronaldo បាន​លេង​ទល់​នឹង​ក្រុម Atletico Madrid ចំនួន 37 លើក ដោយ​ស៊ុត​បញ្ចូល​ទី​បាន 25 គ្រាប់​៕