ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០:៣០នាទី រំលងអាធ្រាត្រ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីយកកាំបិតបុ័ងតោកាប់បណ្តាលរងរបួសធ្ងន់ធ្ងរ ស្ថិតនៅចំណុចរោងកម្មករការដ្ឋានសំណង់(ផ្សារយុំាង) ផ្លូវជាតិលេខ៦ ក្រុមទី១២ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ប្រាក់ សារិត ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មុខរបរជាជាងកាត់កញ្ជាក់។
ជនសង្ស័យឈ្មោះ យិត សុខវ៉េត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅរោងកម្មករការដ្ឋានសំណង់ ផ្លូវជាតិលេខ៦ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បច្នុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិធីច្បាប់៕