Oliver Kahn ពន្យល់​ពី​ជំហរ​របស់ Bayern Munich លើ​ការ​ផ្ទេរ​ដ៏​មាន​សក្តានុពល​សម្រាប់​តារា​ឆ្នើម Man Utd

0

នាយក​ប្រតិបត្តិ​ក្លឹ​ប Bayern Munich លោក Olivier Kahn បាន​បង្ហើប​ថា ម្ចាស់​ជើងឯក Bundesliga បាន​ពិភាក្សា​ផ្ទៃក្នុង​របស់​ក្លឹ​ប​អំពី​ការ​ផ្ទេរ​កីឡាករ Cristiano Ronaldo របស់​ក្លឹ​ប Manchester United មុន​ពេល​សម្រេចចិត្ត​បដិសេធ​ឱកាស​នេះ​។

កីឡាករ​វ័យ 37 ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់​ចាក​ចេញពី Manchester United នៅ​រដូវក្តៅ​នេះ ហើយ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ក្លឹ​ប​កំពូល​មួយ​ចំនួន​រួម​ទាំង Bayern ដោយ​ហេតុផល Robert Lewandowski បាន​ចាកចេញ​ទៅ​ចូលរួម​ជាមួយ Barcelona ។

ថ្លែង​ទៅ​កាន់​សារព័ត៌មាន​អា​ល្លឺ​ម៉​ង់ Bild លោក Olivier Kahn បាន​និយាយ​ថា​៖ «​យើង​បាន​ពិភាក្សា​គ្នា​អំពី Cristiano Ronaldo សម្រាប់​ផ្ទៃក្នុង​របស់​ក្លឹ​ប ខ្ញុំ​ចាត់​ទុក​គាត់​ជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​បំផុត​ដែល​មិន​ធ្លាប់​មាន​។ បន្ទាប់​មក​យើង​បាន​សម្រេច​ថា ទោះបីជា​មានការ​កោតសរសើរ​ចំពោះ Cristiano ក៏​ដោយ គាត់​នឹង​មិន​សម​នឹង​ទម្រង់​លេង​របស់​យើង​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នោះ​ទេ​»៕