មក​ដឹង​ពី​ប្រាក់​ពលកម្ម​ប្រចាំ​ស​ប្តា​ហ៍ របស់​កីឡាករ​ចំនូល​ថ្មី Man Utd

0

Manchester United បាន​បញ្ចប់​ការ​ចុះហត្ថលេខា​លើ​ខ្សែការពារ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន Lisandro Martinez ពី Ajax ក្នុង​តម្លៃ 55 លាន​ផោន​។

Martinez ធ្លាប់​បាន​លេង​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​របស់ Man Utd លោក Erik ten Hag នៅ Ajax ហើយ​មាន​បំណង​ចង់​ចូលរួម​ជាមួយ​គ្រូបង្វឹក​របស់​គាត់​ឡើង​វិញ​នៅ Premier League ។

យោង​តាម​របាយការណ៍ កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​នឹង​ទទួល​បាន​ប្រាក់ 6.2 លាន​ផោន​ក្នុង​មួយ​ឆ្នាំ​សម្រាប់​រយៈពេល 5 ឆ្នាំ​នៃ​កិច្ចសន្យា​របស់​គាត់​ជាមួយ​ក្លឹ​ប ដែល​ប្រមាណ​ជា 120,000 ផោន​ក្នុង​មួ​យស​ប្តា​ហ៍ ដែល​ធ្វើ​ឱ្យ​គាត់​ក្លាយជា​អ្នករក​ចំណូល​បាន​ច្រើន​ជាងគេ​ទី 10 ដូច​គ្នា​ទៅ​នឹង Fred និង Victor Lindelof៕