​ប្រាក់​ពលកម្ម​ប្រចាំ​ស​ប្តា​ហ៍​ខ្ពស់​បំផុត និង​ទាប​បំផុត​របស់​កីឡាករ Man Utd នា​ពេល​បច្ចុប្បន្ន

0

របាយការណ៍​​ពី The Sun បាន​បង្ហាញ​អំពី​ប្រាក់​ឈ្នួល​របស់​កីឡាករ​ក្រុម​ឈុត​ដំបូង​ទាំងអស់​នៅ Old Trafford ដោយ Cristiano Ronaldo រកបាន​ច្រើន​បំផុត 480,000 ផោន​ក្នុង​មួ​យស​ប្តា​ហ៍ ហើយ​អ្នក​ដែល​រកបាន​តិច​បំផុត​គឺ Scott McTominay ត្រូវ​បាន​គេ​រាយការណ៍​ថា​រកបាន​ត្រឹមតែ 20,000 ផោន​ក្នុង​មួ​យស​ប្តា​ហ៍​។

ក្នុង​ចំណោម​ខ្សែការពារ Raphael Varane រកបាន​ប្រាក់​ច្រើន​ជាងគេ ដោយ​រកបាន​ប្រហែល 340,000 ផោន​ក្នុង​មួ​យស​ប្តា​ហ៍ ដែល​តាម​ពីក្រោយ​យ៉ាង​ប្រកៀក​ប្រកិត​ដោយ Harry Maguire និង Luke Shaw ដែល​ពួក​គេ​ទាំង​ពីរ​ទទួល​បាន 190,000 ផោន​និង 150,000 ផោន​ក្នុង​មួ​យស​ប្តា​ហ៍​។

កីឡាករ​ដែល​តាម​ពីក្រោយ Ronaldo យ៉ាង​ប្រកៀក​នៅ​កំពូល​តារាង​គឺ​អ្នកចាំទី David de Gea និង​ខ្សែបម្រើ​ស្លាប​វ័យក្មេង Jadon Sancho​។ ខណៈ​ពេល​ដែល De Gea ទទួល​បាន 375,000 ផោន​ក្នុង​មួ​យស​ប្តា​ហ៍ ហើយ Sancho ទទួល​បាន 350,000 ផោន​ក្នុង​មួ​យស​ប្តា​ហ៍​៕