កីឡាករ​ចំណូល​ថ្មី​របស់ Arsenal ម្នាក់​ប្រដូច​ខ្លួន​ទៅ​នឹង Messi និង Ronaldo

0

កីឡាករ​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​អាយុ​ក្រោម 21 ឆ្នាំ​បាន​ចូលរួម​ជាមួយ​ក្លឹ​ប​ភាគ​ខាងជើង​ទីក្រុង​ឡុ​ង​ដ៍​ពី​ក្លឹ​ប FC Porto ក្នុង​តម្លៃ​ប្រហែល 40 លាន​អឺ​រ៉ូ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ The Athletic ។

តារា​ចំណូល​ថ្មី​របស់​ក្លឹ​ប Arsenal កីឡាករ Fabio Vieira បាន​ប្រៀបធៀប​ទម្រង់​លេង​របស់​គាត់​ទៅ​នឹង Lionel Messi ហើយ​ថែម​ទាំង​បាន​បង្ហើប​ថា គាត់​យក​គំរូ​តាម​មិត្ត​រួម​ជាតិ​របស់​គាត់​គឺ Cristiano Ronaldo ។

Vieira បាន​និយាយ​ថា ទម្រង់​លេង​របស់​គាត់​មាន​លក្ខណៈ​ស្រ​ដៀង​ទៅ​នឹង​កំពូល​តារា​ឆ្នើម​អា​ហ្ស​ង់​ទី​ន Lionel Messi ខណៈ​ដែល​ពួក​គេ​ទាំង​ពីរ​សុទ្ធតែ​ប្រើ​ជើង​ឆ្វេង​ដូច​គ្នា​។ គាត់​បាន​ប្រាប់ The Athletic ថា​៖

«​ខ្ញុំ​ស្រលាញ់ Ronaldo និង Messi​។ ខ្ញុំ​ចូល​ចិត្ត Messi ដោយសារ​ស្ទីល​លេង​។ យើង​ប្រើ​ជើង​ឆ្វេង ហើយ​មានគុណ​ភាព​ដូច​គ្នា​»​។

អតីត​ខ្សែបម្រើ​របស់​ក្លឹ​ប FC Porto បាន​ទទូច​ថា​គាត់​ទទួលយក​ការ​បំផុសគំនិត​ពី Ronaldo មិនមែន​ដោយសារ​តែ​គាត់​ជា​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​ចិត្តគំនិត និង​សមត្ថភាព​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​របស់​គាត់​៕