កោះកុង៖ កាលពីវេលាម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចំនុចគល់ស្ពានកោះកុង ហួសរង្វង់មូលប្រមាណ ៣០ ម៉ែត្រ ប៉ុន្តែមិនបង្ករឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនោះឡើយ។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តខាងលើ បានដាច់កាឡេផ្នែកខាងមុខ ទើបបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ចំពោះអ្នកបើកបរក៏មិនមានរងគ្រោះថ្នាក់អ្វីនោះដែរ។ ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ បានចុះទៅធ្វើការសម្រួលចរាចរណ៍នៅកន្លែងកើតហេតុដែលកំពុងកក់ស្ទះ៕