Man Utd អាច​នឹង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល ក្នុង​ការ​ផ្លាស់​ប្តូរ​កីឡាករ​ម្នាក់​របស់ Chelsea

0

អ្នកកាសែត​ដ៏​ល្បីល្បាញ​លោក Dean Jones បាន​លើក​ឡើង​ថា ខ្សែបម្រើ​ស្លាប​របស់ Chelsea កីឡាករ Hakim Ziyech អាច​ផ្ទេរ​ទៅ​កាន់ Manchester United ។

Jones បាន​ប្រាប់ Give Me Sport ថា​៖ «​ការ​ផ្ទេរ Ziyech ទៅ AC Milan មានការ​រអាក់រអួល​បន្តិច ហើយ​ប្រសិនបើ​ស្ថានភាព​នោះ​អូស​បន្លាយ​តទៅ​ទៀត សូមកុំ​បដិសេធ​គំនិត​ដែល​ថា Ten Hag ចង់​យក​គាត់​ទៅ Man Utd ជំនួស​វិញ​»​។

Erik ten Hag បាន​ស្គាល់ Ziyech យ៉ាង​ជិត​ស្និទ្ធ​តាំងពី​ពេល​គាត់​នៅ Ajax ហើយ​បាន​គ្រប់គ្រង​គាត់​អស់​រយៈពេល​ជិត 2 ឆ្នាំ​កន្លះ មុន​ពេល​ដែល​ខ្សែបម្រើ​ស្លាប​រូប​នេះ​បាន​ផ្លាស់​ទៅ Chelsea ។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា កីឡាករ​វ័យ 29 ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​បំផុត​ក្នុង​ជីវិត​របស់​គាត់ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់ ដោយ​ស៊ុត​បញ្ចូល​ទី​បាន 35 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន 53 ដង​ក្នុង 100 ប្រកួត​៕