បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ បានអោយដឹងថា Frenkie de Jong នៅតែមានឈ្មោះក្នុងបញ្ជីកីឡាករសម្រាប់ក្លឹប Barcelona ប្រកួតមុនបើករដូវកាលនៅប្រទេសអាមេរិក។
នៅមិនទាន់មានអ្វីផ្លាស់ប្តូរនោះទេ ដោយមិនទាន់មានការព្រមព្រៀងណាមួយរវាងកីឡាករ និងក្លឹប Manchester United នោះទេ ដោយសារតែកីឡាករនៅរក្សាជំហរមិនចង់ចាកចេញពីក្លឹប Barcelona។ ដោយឡែកក្លឹបបានព្រមព្រៀងនៅតម្លៃផ្ទេរចំនួន ៧៥លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ១០លានអឺរ៉ូផ្សេងទៀត៕