ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៤:២២នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F1) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការភ្ជាប់ខ្នែងបំបែកខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅ ៖ ផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
អាស្រ័យហេតុនេះអ្នករស់នៅទីតាំងខាងលើនឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៦:០០នាទីរសៀល៕