ក្លឹប Liverpool កំពុងព្យាយាមប្រជែងយកគោលដៅផ្លាស់ប្តូររបស់ Manchester United សម្រាប់ខ្សែបម្រើស្លាបរបស់ Ajax នេះបើយោងតាមការចុះផ្សាយរបស់ The Daily Star។
ហង្សក្រហមបានទាក់ទងរួចហើយជាមួយភ្នាក់ងាររបស់កីឡាករវ័យ 22 ឆ្នាំ Antony ដែលមានតម្លៃ 69 លានផោន។
ចាប់តាំងពីការផ្ទេរទៅ Ajax ក្នុងតម្លៃ 16 លានផោនក្នុងឆ្នាំ 2020 Antony គឺជាកីឡាករសំខាន់ម្នាក់នៅទឹកដី Johan Cryuff Arena ។
កីឡាករវ័យ 22 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន 22 គ្រាប់ និងបញ្ជូលបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន 20 ដងក្នុងការបង្ហាញខ្លួន 78 ប្រកួតសម្រាប់ក្រុម Ajax ដោយបានជួយក្លឹបឈ្នះពានរង្វាន់ Eredivisie ចំនួន 2 ដង និង KNVB Cup មួយ៕