យោងតាមសារព័ត៌មាន The Athletic បានឱ្យដឹងថា Barcelona បានជូនដំណឹងដល់ Frenkie de Jong ថាគាត់ត្រូវតែយល់ព្រមចូលរួមជាមួយ Manchester United នៅរដូវក្តៅនេះជាដាច់ខាត។
ថ្មីៗនេះ បិសាចក្រហមបានយល់ព្រមលើតម្លៃចំនួន 75 លានអឺរ៉ូសម្រាប់ Frenkie de Jong ដែលរួមបញ្ចូលទាំងទឹកប្រាក់បន្ថែមចំនួន 10 លានអឺរ៉ូ។
ខ្សែបម្រើរូបនេះនៅតែស្ទាក់ស្ទើរក្នុងការចាកចេញពី Barcelona ដោយសារហេតុផលជាច្រើន។ គាត់មិនមានបំណងចង់ទៅ Old Trafford នោះទេដោយសារគ្មានឱកាសនៃការប្រកួតពានរង្វាន់ Champions League ហើយចង់បន្តស្នាក់នៅក្លឹបអេស្ប៉ាញ៕