Arsenal នឹង​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​ចំនួន​បី នៅ​សហរដ្ឋអាមេរិក

0

ក្រុម​កាំភ្លើង​ធំ នឹង​ធ្វើការ​ប្រកួត​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួត​មុន​បើក​រដូវ​កាល 2022-23 របស់​ពួក​គេ​។ ក្រុម​កាំភ្លើង​ធំ​គ្រោង​នឹង​ប្រកួត​មិត្តភាព​ចំនួន​បី​។

ក្រុម​របស់​លោក Mikel Arteta នឹង​ជួប​ក្រុម Everton ក្នុង​ទីក្រុង Baltimore នៅ​ថ្ងៃ​ទី 16 ខែកក្កដា​។ បន្ទាប់​មក​ពួក​គេ​នឹង​ជួប​ជាមួយ​ក្រុម Orlando City នៅ​ថ្ងៃ​ទី 20 ខែកក្កដា ក្នុង​ទីក្រុង Orlando មុន​ពេល​ទទួល​ក្រុម Chelsea បី​ថ្ងៃ​ក្រោយមក​។

ក្រុម​កាំភ្លើង​ធំ​នឹង​បញ្ចប់​ការ​ប្រកួត​មុន​បើក​រដូវ​កាល​របស់​ពួក​គេ ជាមួយនឹង​ការ​ប្រកួត​ក្នុងផ្ទះ​ជាមួយ​ក្រុម Sevilla ក្នុង​ពានរង្វាន់ Emirates Cup នៅ​ថ្ងៃ​ទី 30 ខែកក្កដា​៕