Home ព័ត៌មានកីឡា Arsenal ប្រជែង​ជាមួយ Man City ចង់បាន​ខ្សែការពារ​ម្នាក់​របស់ RB Leipzig

Arsenal ប្រជែង​ជាមួយ Man City ចង់បាន​ខ្សែការពារ​ម្នាក់​របស់ RB Leipzig

0

Arsenal បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែការពារ​របស់​ក្លឹ​ប RB Leipzig កីឡាករ Josko Gvardiol នៅ​រដូវក្តៅ​នេះ ដើម្បី​កែ​លម្អ​ក្រុម​មុន​ពេល​រដូវ​កាល​ថ្មី នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Football 365​។

Josko Gvardiol វ័យ 20 ឆ្នាំ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ជា​ខ្សែការពារ​វ័យក្មេង​ដ៏​ល្អ​បំផុត​នៅ RB Leipzig ។ គាត់​បាន​ចូលរួម​ជាមួយ​ក្លឹ​ប​កាលពី​រដូវក្តៅ​មុន​ពី Dinamo Zagreb​។ គាត់​បាន​បង្ហាញខ្លួន​ចំនួន 46 លើក​កាលពី​រដូវក្តៅ​មុន ដោយ​បាន​រួមចំណែក​រក​គ្រាប់​បាល់​បាន​ពីរ​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​ចំនួន 3 ដង​។

យោង​តាម Transfermarkt បច្ចុប្បន្ន Gvardiol មាន​តម្លៃ​ប្រហែល 32 លាន​ផោន​។ ទោះជា​យ៉ាងណា​ក៏​ដោយ Arsenal មិនមែន​ជា​ក្លឹ​ប​តែ​មួយ​គត់​ក្នុង​ការ​តាម​ប្រមាញ់ Gvardiol នោះ​ទេ​។ ម្ចាស់​ជើងឯក Premier League ក្រុម Manchester City ក៏​ស្ថិត​ក្នុង​ការ​ប្រជែង​ដណ្តើម​យក​ខ្សែការពារ​អន្តរជាតិ​ក្រូ​អាត ដែល​អាច​លេង​ជា​ខ្សែការពារ​ឆ្វេង​ផង​ដែរ​៕

Previous articleក្រោយ​ភ្លៀង​មេឃ​ស្រឡះ​!! លោក ផែង វណ្ណៈ បាន​ធ្វើការ​សុំ​ទោស និង​ទទួលយក​ការ​ណែនាំ​ពី​លោក​ជំទាវ ហ៊ុន ស៊ី​ណាត
Next articleArsenal នឹង​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​ចំនួន​បី នៅ​សហរដ្ឋអាមេរិក