ខ្សែបម្រើ​សញ្ជាតិ​បារាំង សង្ឃឹមថា Arsenal នឹង​នាំ​រូបគេ​មក​កាន់​ទឹក​ដី​អង់គ្លេស

0

ខ្សែបម្រើ Olympique Lyonnais គឺជា​គោលដៅ​រយៈពេល​វែង​សម្រាប់​ក្រុម​កាំភ្លើង​ធំ​។ ទោះជា​យ៉ាងណា​ក៏​ដោយ​គាត់​បាន​បរាជ័យ​ក្នុង​ការ​ផ្លាស់​ប្តូរ​ទៅ Emirates កាលពី 2 ឆ្នាំ​មុន នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​កាសែត The Mirror ។

ខ្សែបម្រើ​សញ្ជាតិ​បារាំង Houssem Aouar នៅ​តែ​សង្ឃឹមថា Arsenal នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចុះហត្ថលេខា​លើ​រូបគេ​នៅ​រដូវក្តៅ​នេះ​ម្តងទៀត​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ របាយការណ៍​បាន​អះអាង​ថា Aouar កំពុង​រង់ចាំ​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់ Premier League ហើយ​មិន​ចាប់អារម្មណ៍​ចំពោះ​គំនិត​នៃ​ការ​ចូលរួម​ជាមួយ​ក្រុម​អេ​ស្ប៉ា​ញ​នោះ​ទេ​។

ដូចដែល​បាន​រាយការណ៍​ដោយ Football.London ក្លឹ​ប Lyon អាច​លក់​ខ្សែបម្រើ​រូប​នេះ​ក្នុង​តម្លៃ​ត្រឹមតែ 15 លាន​អឺ​រ៉ូ (12.6 លាន​ផោន​)​។ Aouar បាន​លេង​សរុប​ចំនួន 44 ប្រកួត​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​ក្នុង​អំឡុង​យុទ្ធនាការ​ឆ្នាំ 2021-22 ដោយ​ស៊ុត​បញ្ចូល​ទី​បាន 8 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន​ចំនួន 4 ដង​៕