Arsenal ត្រៀម​លក់​កីឡាករ​ចំនួន 7​នាក់ ដើម្បី​កែប្រែ​ក្រុម

0

យោង​តាម​ការ​ចេញផ្សាយ​របស់ The Sun បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Arsenal បាន​ដាក់​លក់​កីឡាករ​ចំនួន 7​នាក់ ដើម្បី​កែប្រែ​ក្រុម​របស់​ពួក​គេ​នៅ​រដូវក្តៅ​នេះ​។

ក្រុម​របស់​លោក Mikel Arteta បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង 7​នាក់​ដែល​នឹង​ត្រូវ​ផ្ទេរ​ចេញ​នៅ​រដូវក្តៅ​នេះ រួម​មាន​៖ Pepe, Leno, Bellerin, Lucas Torreira, Pablo Mari, Ainsley Maitland-Niles និង Reiss Nelson​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា មាន​តែ Leno ប៉ុណ្ណោះ​ដែល​ហាក់ដូចជា​ស្ថិត​នៅ​លើ​ផ្លូវ​សម្រាប់​ការ​ចាកចេញ​នៅ​រដូវក្តៅ ដោយ​មានការ​ចាប់អារម្មណ៍​ពី​ក្លឹ​ប Fulham លើ​អ្នកចាំទី​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​រូប​នេះ​៕