Barcelona រក​ឃើញ​កីឡាករ​ម្នាក់ ជា​ជម្រើស​ជំនួស Marcos Alonso របស់ Chelsea

0

Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា​ចាប់អារម្មណ៍​លើ​កីឡាករ​ម្នាក់​របស់ Ajax និងជាខ្សែការពារ​ឆ្វេង​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន Nicolas Tagliafico ។

យោង​តាម​អ្នកកាសែត Sky Sports លោក Lyall Thomas បាន​ឲ្យ​ដឹង​ថា Tagliafico នឹង​មាន​តម្លៃ​ត្រឹមតែ 5 លាន​អឺ​រ៉ូ​នៅ​រដូវក្តៅ​នេះ​។ កិច្ចសន្យា​បច្ចុប្បន្ន​របស់​កីឡាករ​វ័យ 29 ឆ្នាំ​ជាមួយ Ajax នឹង​ផុតកំណត់​នៅ​រដូវក្តៅ​ក្រោយ​។

ដោយសារ​តម្លៃ​ដែល​បាន​រាយការណ៍ Tagliafico ទំនងជា​ជម្រើស​ថោក​ជាង​សម្រាប់ Barca បើ​ប្រៀបធៀប​ទៅ​នឹង​ខ្សែការពារ Marcos Alonso របស់ Chelsea ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​អេ​ស្ប៉ា​ញ Sport បានឱ្យ​ដឹង​ថា ក្រុម​តោ​ខៀវ​បាន​ដាក់​តម្លៃ 13 លាន​អឺ​រ៉ូ​លើ Alonso ។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា ខ្សែការពារ​ឆ្វេង​ដែល​អាច​លេង​ក្នុង​តំបន់​ការពារ​កណ្តាល បាន​បង្ហាញខ្លួន ៤០​លើក​ឲ្យ​អា​ហ្ស​ង់​ទី​ន​។ Tagliafico គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ដែល​ឈ្នះ​ពានរង្វាន់ Copa America ឆ្នាំ 2021 របស់​ពួក​គេ​៕