មូលហេតុ​នេះ​! ទើប Petr Cech សម្រេចចិត្ត​ចាក​ចេញពី Chelsea (មានវីដេអូ)

0

Chelsea បាន​បញ្ជាក់​ថា Petr Cech នឹង​ចាក​ចេញពី​តួនាទី​ជា​អ្នក​ប្រឹក្សា​បច្ចេកទេស​របស់​ក្លឹ​ប​នៅ​ថ្ងៃ​ទី ៣០ ខែមិថុនា​នេះ​។

បុរស​រវ័យ 40 ឆ្នាំ​ដែល​បាន​ត្រលប់​ទៅ​ជួយ Chelsea វិញ​ក្នុង​ខែមិថុនា ឆ្នាំ 2019 បន្ទាប់​ពី​បាន​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​អ្នក​ការពា​សំណាញ់​ទី បាន​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លឹ​ប​អំពី​ការ​សម្រេចចិត្ត​ចុះ​ចេញពី​ដំណែង​របស់​គាត់​ថា «​វា​ជា​កិត្តិយស​ដ៏​ធំ​មួយ​ក្នុង​ការ​បំពេញ​តួនាទី​នេះ​នៅ Chelsea នា​ពេល​បី​ឆ្នាំ​កន្លង​មកនេះ​»​។

«​ជាមួយនឹង​ក្លឹ​ប​ដែល​ស្ថិត​ក្រោម​ភាព​ជា​ម្ចាស់​ថ្មី ខ្ញុំ​មាន​អារម្មណ៍​ថា​ពេល​នេះ​ជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ​ក្នុង​ការ​ដើរ​ចេញ​»​។

«​ខ្ញុំ​រីករាយ​ដែល​ក្លឹ​ប​ឥឡូវនេះ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ដ៏​ល្អជា​មួយ​ម្ចាស់​ថ្មី ហើយ​ខ្ញុំ​ជឿជាក់​ទៅ​ថ្ងៃ​អនាគត​ក្លឹ​បទ​ទួល​បាន​ភាព​ជោគជ័យ​បន្ថែម​ទៀត​»​។

Boehly ដែល​ជា​ប្រធាន និង​ជា​ម្ចាស់​សហ​គ្រប់គ្រង​បាន​បន្ថែម​ថា «Petr គឺជា​សមាជិក​ដ៏​សំខាន់​នៃ​គ្រួសារ Chelsea​។ យើង​យល់​ពី​ការ​សម្រេចចិត្ត​របស់​គាត់​ក្នុង​ការ​ចាកចេញ ហើយ​អរគុណ​គាត់​សម្រាប់​ការ​រួមចំណែក​របស់​គាត់​ក្នុង​នាម​ជាទី​ប្រឹក្សា និង​ការ​ប្តេជ្ញា​ចិត្ត​របស់​គាត់​ចំពោះ​ក្លឹ​ប និង​សហគមន៍​របស់​យើង​។ យើង​សូម​ជូនពរ​ឱ្យ​ជោគ​ច័យ​គ្រប់​ភារកិច្ច​»៕