រន្ធត់​ណាស់​!! រថយន្ត​ដឹក​ទំនិញ រ៉េ​ចង្កូត​បុក​រថយន្តក្រុង​ពេញទំហឹង

0

បាត់ដំបង​៖ កាលពី​ម៉ោង​ប្រមាណ ១១:៣០​នាទី​ថ្ងៃត្រង់ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​តាម​ណ្តោ​យ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ក្រុម​ទី​៦ ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដោយ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បុក​ជាមួយ​រថយន្តក្រុង បណ្តាល​អោយ​ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់ និង​មាន​មនុស្ស​ជា​ច្រើន​ទៀត​រង​របួសធ្ងន់​ស្រាល​។​

​បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្តក្រុង​ធុន​ធំ​មួយ​គ្រឿង​ម៉ាក​គារ ព​ណ៍​ក្រហម ពាក​ស្លាក​លេខ ភ្នំពេញ ៣D-៣៨៣៨ ដែល​បើកបរ​ដោយ​ឈ្មោះ យ៉​ន គ្រើ​ន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​សេរីកា​កែវ ឃុំ​សេរីកា​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ដោយ​ដឹក​ភ្ញៀវ​ពេញ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត (​បាត់ដំបង ភ្នំពេញ​) ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ព​ណ៍​ស ពាក​ស្លាក​លេខ​បាត់ដំបង ៣A-២០៧៩ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ហើយ​បាន​រ៉េ​ចង្កូត​ទៅ​បុក​រថយន្តក្រុង​ពេញទំហឹង បណ្តាល​អោយ​ក្រឡាប់​ផ្ងា​ជើង​ខ្ទេច​ទាំង​សងខាង​។ នៅ​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​បណ្តាល​អោយ​យ​ក្មេង​ប្រុស​ម្នាក់​ដែល​ជិះ​លើ​រថយន្តក្រុង បាន​ស្លាប់ និង​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​និង​ស្រាល នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​យ​វាស់វែង និង​បាន​នាំ​យក​រថយន្ត​ទាំង ២​គ្រឿង ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​ទុក​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​តាម​និ​តិ​វិធី​ច្បាប់​៕