Angel Di Maria យល់ព្រម​រួមរស់​ជាមួយ​ក្លឹ​ប​មួយ​នេះ

0

យោង​តាម​អ្នកកាសែត Romeo Agresti បាន​ឲ្យ​ដឹង​ថា​តារា​ឆ្នើម​របស់​ក្លឹ​ប Paris Saint-Germain កីឡាករ Angel Di Maria បាន​យល់ព្រម​ចូលរួម​ជាមួយ​ក្លឹ​ប Juventus ដោយ​គ្មាន​តម្លៃ​ផ្ទេរ​នៅ​រដូវក្តៅ​នេះ​។

Di Maria និង Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុងធ្វើការ​លើ​កុងត្រា​លម្អិត​ចុង​ក្រោយ​ជុំវិញ​ការ​ផ្លាស់​ប្តូរ​នេះ​។ គ្រូបង្វឹក​ក្រុម Juve លោក Massimiliano Allegri កំពុង​សម្លឹង​រក​ការ​កែប្រែ​ក្រុម​ដែល​នៅ​ទ្រឹង​របស់​គាត់​ឡើង​វិញ ខណៈ​បាន​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ 4 ក្នុង​ក្របខ័ណ្ឌ Serie A កាលពី​រដូវ​កាល​មុន​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា Di Maria បាន​បង្ហាញខ្លួន​សរុប​ចំនួន ២៩៥​ប្រកួត​ឱ្យ​ក្រុម PSG ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៩៣​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន​១ ១៣​លើក​។ កាលពី​រដូវ​កាល​មុន ខ្សែបម្រើ​ស្លាប​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន បង្ហាញខ្លួន​បាន​ចំនួន 31 ដងដោយ​ស៊ុត​បញ្ចូល​ទី​បាន 5 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន 9 ដង​៕