ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៣:០០រសៀល មានបុរសម្នាក់ឈ្មោះ ប៊ូ សុខមាន មុខរបរកម្មករសំណង់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ផ្លាកលេខ ព្រៃវែង-៥៤០១៣ បានបើកបរល្មើសច្បាប់ចរាចរណ៍ ដោយមិនពាក់មួកសុវត្ថិភាពនៅពេលបើកបរ នៅពេលសមត្ថកិច្ចធ្វើការឃាត់ ដើម្បីធ្វើការណែនាំអប់រំ បែរជាមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងជេរប្រមាទមេីលងាយ និងយកខ្សែក្រវ៉ាត់វាយចំមកលេីសមត្ថកិច្ចថែមទៀតផង ដោយឃើញសកម្មភាពប្រើអំពើហិង្សាមកលើសមត្ថកិច្ចដូច្នេះ មន្ត្រីនៅគោលដៅអនុវត្តច្បាប់ក៏ធ្វើការចាប់ឃាត់ខ្លួន ដើម្បីយកមកធ្វើការសួរនាំនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់។
ដោយផ្តោតសំខាន់ទៅលើចំណុចមួយចំនួនដូចជា៖ ការរារាំងដល់ការអនុវត្តច្បាប់របស់មន្ត្រីមានសមត្ថកិច្ច ជេរប្រមាថមើល និងប្រើអំពើហិង្សាវាយតប់មកលើមន្ត្រីអនុវត្តច្បាប់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ