Arsenal កំពុង​ប្រជែង​យក​កីឡាករ​ម្នាក់​របស់ Ajax ដែល​ជា​គោលដៅ​របស់ Man Utd

0

យោង​តាម​អ្នកកាសែត Mike Verweij បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Arsenal បាន​ដាក់​សំណើ​រទិញ​ខ្សែការពារ Lisandro Martinez របស់ Ajax ដែល​កំពុង​ត្រូវ​បាន​ចាប់អារម្មណ៍​ដោយ Manchester United ផង​ដែរ​។

ក្រុម​កាំភ្លើង​ធំ​បាន​បង្កើន​ការ​ដេញថ្លៃ​របស់​ពួក​គេ​រហូត​ដល់ 40 លាន​អឺ​រ៉ូ រួម​ទាំង​ប្រាក់​រង្វាន់​ផ្សេង​ទៀត​ផង​ដែរ សម្រាប់​កីឡាករ​សញ្ជាតិ​ហូ​ឡង់​។ ទោះជា​យ៉ាងណា​ក៏​ដោយ ក្រុម​ជើងឯក Eredivisie កំពុង​ទាមទារ​តម្លៃ​ប្រមាណ 50 លាន​អឺ​រ៉ូ​។ យោង​តាម Mirror បាន​ឲ្យ​ដឹង​ថា​ថ្មី​ៗ​នេះ Man Utd និង Arsenal បាន​ជួប​ជាមួយ​អ្នកតំណាង​របស់ Martinez រួចរាល់​ហើយ ដោយ​ក្រុម​កាំភ្លើង​ធំ​ក៏​ធ្លាប់​ដាក់​សំណើរ​ម្តង​រួច​មក​ហើយ​ក្នុង​តម្លៃ​ប្រហែល 29 លាន​អឺ​រ៉ូ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​។

បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន Martinez មាន​វ័យ 24 ឆ្នាំ បង្ហាញខ្លួន​បាន 36 ប្រកួត​សម្រាប់ Ajax ក្នុង​យុទ្ធនាការ​ចុង​ក្រោយ ដោយ​បាន​រួមចំណែក​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន 4 ដង​៕