Sadio Mane ជ្រើសរើស​លេខ​អាវ​ថ្មី​ដែល​មិន​នឹក​ស្មាន​ដល់​នៅ Bayern Munich (​មាន​វី​ដេ​អូ​)

0

Sadio Mane បាន​ជ្រើសរើស​លេខ​អាវ​ដែល​គាត់​នឹង​ត្រូវ​ពាក់​ឱ្យ Bayern Munich បន្ទាប់​ពី​ផ្ទេរ​ចេញពី Liverpool​។

ខ្សែប្រយុទ្ធ​វ័យ 30 ឆ្នាំ​រូប​នេះ​បាន​ចូលរួម​ជាមួយ​ក្លឹ​ប Bayern Munich បន្ទាប់​ពី​បាន​ចំណាយពេល​ប្រាំមួយ​រដូវ​កាល​ដ៏​ជោគជ័យ​ជាមួយ​ហង្ស​ក្រហម​។

ម្ចាស់​ជើងឯក Bundesliga បាន​ប្រកាស​កាលពី​ចុង​ស​ប្តា​ហ៍​នៅ​លើ Twitter ថា Mane នឹង​ពាក់អាវ​លេខ 17 ដែល​វា​ហាក់ដូចជា​ជម្រើស​ដ៏​ចៃដន្យ​។

Mane ពាក់អាវ​លេខ 10 កំឡុង​ពេល​គាត់​លេង​នៅ Liverpool ប៉ុន្តែ​លេខ​នោះ​ត្រូវ​បាន​ប្រើប្រាស់​រួច​ហើយដោយ​ខ្សែបម្រើ​ស្លាប Leroy Sane ។ Bavarian Football Works អះអាង​ថា​ឪពុក​របស់ Sane បាន​ផ្តល់​យោបល់​ថា អតីត​ខ្សែប្រយុទ្ធ Manchester City នឹង​សុខចិត្ត​ផ្តល់​លេខ​អាវ​របស់​គាត់​ឲ្យ​ទៅ Mane ប៉ុន្តែ​វា​មិន​បាន​កើតឡើង​នោះ​ទេ​។

ការ​ប្រកាស​អំពី​លេខ​អាវ​កីឡាករ​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់​រូប​នេះ ក៏​បាន​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​ដែល​លើក​ឡើង​ថា​គាត់​អាច​ពាក់​លេខ 7 ឬ​លេខ 9 ដែល​ជា​កម្មសិទ្ធិ​របស់ Serge Gnabry និង Robert Lewandowski ។ កីឡាករ​ទាំង​ពីរ​រូប​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ចាក​ចេញពី​កីឡដ្ឋាន Allianz Arena នៅ​រដូវក្តៅ​នេះ​។

Sadio Mane នឹង​ពាក់អាវ​លេខ 17 ដែល​ត្រូវ​បាន​ទំនេរ​នៅ Bayern Munich ដោយ Michael Cuisance ដែល​បាន​ចាក​ចេញពី​ក្លឹ​ប​កាលពី​ខែមករា​ទៅ​ចូលរួម​ជាមួយ​ក្រុម​អ៊ី​តា​លី Venezia៕