Liverpool និង Arsenal ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងដ៏មានទេព្យកោសល្យ Carney Chukwuemeka របស់ Aston Villa នៅរដូវក្តៅនេះ នេះបើយោងតាមរបាយការណ៍។
កីឡាករវ័យ ១៨ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងរីករាយក្នុងយុទ្ធនាការដ៏អស្ចារ្យមួយក្នុងព្រឹត្តិការណ៍ U19 European Championships ជាមួយប្រទេសអង់គ្លេស។ ខ្សែបម្រើដ៏ប៉ិនប្រសព្វរូបនេះបានស៊ុតបាល់បញ្ចូលទីពីរដង និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន 2 ក្នុងការបង្ហាញខ្លួនចំនួន 3ប្រកួតរបស់គាត់។
យោងតាម TalkSPORT បានឲ្យដឹងថា មិនមែនមានតែក្លឹប Liverpool និង Arsenal នោះទេដែលតាមប្រមាញ់យុវជនរូបនេះ ខណៈដែល Barcelona និង Borussia Dortmund ក៏ចាប់អារម្មណ៍ផងដែរ។
គួររំលឹកឡើងវិញដែរថាលោក Steven Gerrard ដែលជាគ្រូបង្វឹករបស់ក្លឹប Villa និងជាវីរបុរសរបស់ Liverpool បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីផ្តល់ពេលវេលាប្រកួតឱ្យបានច្រើនដល់យុវជនឆ្នើមក្នុងយុទ្ធនាការថ្មីៗនេះ។ គាត់បានបង្ហាញខ្លួន 12 ប្រកួតនៅ Premier League ប៉ុន្តែមានតែ 2 ប៉ុណ្ណោះដែលគាត់ស្ថិតក្នុងជម្រើស 11នាក់ដំបូង៕