Home សង្គម ឃាត់ខ្លួន​ជនសង្ស័យ ជំនាញ​ខាងលួច​ស្លាក​លេខ​រថយន្តបានម្នាក់

ឃាត់ខ្លួន​ជនសង្ស័យ ជំនាញ​ខាងលួច​ស្លាក​លេខ​រថយន្តបានម្នាក់

0

ភ្នំពេញ​៖ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក​វរសេនីយ៍ទោ លៀក ចាន់​រាបសា អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ កម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​(​ស្លាក​លេខ​រថយន្ត​) នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​០១​នឹង​៣០​នាទី​យប់​។

ជនសង្ស័យ​ឈ្មោះ ជៀប សា​វឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ​។ បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បន្ត​និ​តិ​វិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Previous articleSadio Mane ជ្រើសរើស​លេខ​អាវ​ថ្មី​ដែល​មិន​នឹក​ស្មាន​ដល់​នៅ Bayern Munich (​មាន​វី​ដេ​អូ​)
Next articleរន្ធត់​ណាស់​!! ម៉ូតូ​បុក​ម៉ូតូ បណ្តាល​អោយ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់