Manchester United បានខឹងសម្បារយ៉ាងខ្លាំង ចំពោះរបាយការណ៍ដែលថាភ្នាក់ងាររបស់ Cristiano Ronaldo បានជួបជាមួយម្ចាស់ក្លឹប Chelsea ថ្មីលោក Todd Boehly ជុំវិញការផ្លាស់ប្តូរតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ។
The Mirror បានរាយការណ៍ថា បិសាចក្រហមបានច្រានចោលការលក់ខ្សែប្រយុទ្ធវ័យ 37ឆ្នាំ ចំពេលមានការអះអាងថា Jorge Mendes ដែលជាភ្នាក់ងាររបស់ CR7 បានផ្តទាក់ទងជាមួយក្រុមតោខៀវ និង Bayern Munich ជុំវិញការផ្ទេរតារាឆ្នើមរូបនេះចេញពីទឹកដី Old Trafford
៕