យោងតាមវេជ្ជបណ្ឌិត Mohamed Abou El Ela របស់ក្រុមជម្រើសជាតិអេហ្ស៊ីប បានអះអាងថាខ្សែប្រយុទ្ធ Mohamed Salah មិនទាន់ជាពីរបួសមួយរយភាគរយនោះទេ អំឡុងពេលគាត់បង្ហាញខ្លួនឲ្យក្រុមរបស់លោក Jurgen Klopp នៅកីឡដ្ឋាន Stade de France សម្រាប់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League រវាង Liverpool និង Real Madrid ។
Mohamed Abou El Ela បានប្រាប់ On Time Sports ថា៖ «របួសរបស់ Salah បានកើតឡើងអំឡុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅត្រង់សាច់ដុំ»។
«បន្ទាប់មកគាត់បានលេងជាមួយ Wolves និងនៅវគ្គផ្តាច់ព្រ័ត្រ Champions League ហើយទាំងអស់នេះក្នុងរយៈពេលត្រឹមតែ 14 ថ្ងៃប៉ុណ្ណោះ។ យើងបានមើលស្ថិតិថាគាត់ជាកីឡាករខ្ពស់បំផុតទី 2 ដែលលេងបានច្រើនបំផុតនៅរដូវកាលនេះ»៕