Merson និយាយ​បែប​នេះ​ពី Ronaldo ក្រោម​ការ​ដឹក​នាំ​របស់ ten Hag

0

អតីត​ខ្សែបម្រើ​ក្រុម Arsenal លោក Paul Merson ជឿជាក់​ថា​វា​នឹង​ពិបាក​សម្រាប់ Cristiano Ronaldo នៅ Manchester United ក្រោម​ការ​ដឹកនាំ​របស់ Erik ten Hag ។ គាត់​បាន​អះអាង​ថា​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​ចង់​ឲ្យ​កីឡាករ​ទាំងអស់​ដេញ​បាល់ «press» ជា​អ្វី​ដែល Merson គិត​ថា​តារា​ឆ្នើម​ព័រ​ទុ​យ​ហ្គា​ល់​នឹង​មិន​ធ្វើ​វា​។

ថ្លែង​ទៅ​កាន់ Daily Star លោក Merson បាន​និយាយ​ថា​៖ «​ខ្ញុំ​ប្រាកដ​ថា Erik ten Hag ចង់ឱ្យ Man Utd លេង​ដូច Ajax ដេញ​បាល់ «press» និង​បោះ​បាល់​លឿន​ៗ​។ ប៉ុន្តែ​វា​នឹង​ពិបាក​សម្រាប់​ក្រុម​ដែល​មាន Cristiano Ronaldo គាត់​នឹង​មិន​ដេញ​តាម​បាល់​នោះ​ទេ​»​។

Merson បាន​បន្ថែម​ថា​៖ «​ប្រសិនបើ ten Hag អាច​ជួយ​ឱ្យ​ពួក​គេ​ជាប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន ខ្ញុំ​គិត​ថា​គាត់​ធ្វើ​បាន​ល្អ​ណាស់​។ គាត់​ត្រូវ​តែ​បង្រួបបង្រួម​ក្រុម ហើយ​នាំ​ពួក​គេ​ចូល​លេង​ក្នុង​ក្របខ័ណ្ឌ Champions League ។ អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម​មិន​គួរ​រំពឹង​អ្វី​ច្រើន​ជាង​នេះនោះ​ទេ​»៕