Juventus កំពុង​បង្ខំ​ឲ្យ Di Maria សម្រេចចិត្ត

0

Juventus កំពុង​ជំរុញ​ឱ្យ Angel Di Maria សម្រេចចិត្ត​ថា តើ​គាត់​នឹង​ចូលរួម​ជាមួយ​ក្រុម Serie A នៅ​រដូវក្តៅ​នេះ​ឬ​អត់​។

ក្រុម​សេះបង្កង់​បាន​ផ្ញើ​សំណើរ​ទៅ​កាន់​កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ ប៉ុន្តែ​គាត់​កំពុង​ទាមទារ​កិច្ចសន្យា​រយៈពេល​មួយ​ឆ្នាំ ខណៈ​ដែល​ក្លឹ​ប​ចង់ឱ្យ​គាត់​ប្តេជ្ញា​បន្ត​កិច្ចសន្យា​យូរ​ជាង​នេះ​។

GOAL បាន​រាយការណ៍​ថា​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Turin កំពុង​ទាមទារ​ចម្លើយ​ពី Di Maria នៅ​ចុង​ស​ប្តា​ហ៍​៕