អីយ៉ា​ស់​!! Man Utd សម្លឹង​ឃើញ​ខ្សែប្រយុទ្ធ Lewandowski ដែរហើយ​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន The Sun បានអោយ​ដឹង​ថា ក្លឹ​ប Manchester United បាន​ចូលរួម​ប្រជែង​ក្នុង​ការ​ផ្ទេរ​យក​តារា​ឆ្នើម​របស់​ក្លឹ​ប Bayern Munich គឺ Robert Lewandowski ដោយសារ​តែ​ក្លឹ​ប Barcelona អាច​នឹង​បរាជ័យ​ក្នុង​ការ​ផ្ទេរ​យក​គាត់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Lewandowski អាច​នឹង​ត្រូវ​ផ្តល់​នៅ​កុងត្រា​ដូច​ទៅ​នឹង Cristiano Ronaldo ជាមួយនឹង​ប្រាក់​ពលកម្ម​ប្រមាណ ៤០​ម៉ឺន​ផោន ក្នុង​មួ​យស​ប្តា​ហ៍ ខណៈ​ពេល​ដែល Bayern អាច​នឹង​ទទួល​នៅ​ថ្លៃ​ផ្ទេរ​ប្រមាណ ២៥​លាន​ដុល្លារ សម្រាប់​កីឡាករ​វ័យ ៣៣​ឆ្នាំ​រូប​នេះ​៕