Man Utd ចូល​មក​ប្រជែង​នឹង Arsenal យក Marco Asensio

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Mundo Deportivo បានអោយ​ដឹង​ថា​ខណៈ​ពេល​ក្លឹ​ប Arsenal មាន​ដំណឹង​លេចលឺ​ចំពោះ​ការ​ចង់បាន​កីឡាករ Marco Asensio របស់​ក្លឹ​ប Real Madrid ស្រាប់តែ ក្លឹ​ប Manchester United ក៏​នៅ​តែ​បន្ត​ទំនាក់ទំនង​ជាមួយនឹង​ភ្នាក់ងារ​របស់​គាត់​ផង​ដែរ​។

កីឡាករ​សញ្ជាតិ​អេ​ស្បា​ញ់​រូប​នេះ​អាច​នឹង​ចាក​ចេញពី Santiago Bernabeu នៅ​រដូវក្តៅ​នេះ ក្រោយ​មិន​អាច​ស្វែងរក​តំណែង​លេង​របស់​ខ្លួន​បាន​៕