Man Utd ដាក់​សំណើរ​ទៅ Ajax ដើម្បី​ចុះហត្ថលេខា​លើ​កីឡាករ​អន្តរជាតិ​ប្រេ​ស៊ី​ល​ម្នាក់

0

ក្លឹ​ប​យក្ស​នៅ Premier League បាន​បង្ហាញ​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ខ្សែបម្រើ​ស្លាប​របស់​ក្លឹ​ប Ajax ដែល​បាន​ធ្វើ​បាន​យ៉ាង​ល្អ​ក្រោម​ការ​ដឹកនាំ​របស់​លោក Erik ten Hag អំឡុង​ពេល​គាត់​នៅ​ជាមួយ​ក្លឹ​ប​ហូ​ឡង់​មួយ​នេះ​។

យោង​តាម​ការ​ចេញផ្សាយ​របស់ Metro បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប​បិសាច​ក្រហម Manchester United បាន​ដាក់​សំណើ​ចំនួន 45 លាន​អឺ​រ៉ូ ដើម្បី​ចុះហត្ថលេខា​លើ​កីឡាករ​អន្តរជាតិ​ប្រេ​ស៊ី​ល Antony​។

ខ្សែបម្រើ​ស្លាប​វ័យ 22 ឆ្នាំ​រូប​នេះ​គឺជា​តារា​ឆ្នើម​ម្នាក់​ក្រោម​ការ​ដឹកនាំ​របស់ Ten Hag សម្រាប់​ក្រុម Ajax កាលពី​រដូវ​កាល​មុន ដោយ​ស៊ុត​បញ្ចូល​ទី​បាន 12 គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន 10 ដង​ក្នុង​ការ​ប្រកួត​ចំនួន 33 ដែល​គាត់​បាន​លេង​ក្នុង​ការ​ប្រកួត​ផ្សេង​ៗ​គ្នា​។

អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​ចាប់អារម្មណ៍​នឹង​ទេព​កោសល្យ​របស់​កីឡាករ​បាល់ទាត់​ប្រេ​ស៊ី​ល​រូប​នេះ បន្ទាប់​ពី​បាន​គ្រប់គ្រង​គាត់​អស់​រយៈពេល​ពីរ​រដូវ​កាល​។ Ten Hag ឥឡូវនេះ​ចង់ឱ្យ Antony ចូលរួម​ជាមួយ Manchester United និង​ជា​ផ្នែក​មួយ​នៃ​បដិវត្តន៍​ដែល​គាត់​សង្ឃឹមថានឹង​នាំ​យក​មក Old Trafford ៕