Juventus ផ្តល់​ជម្រើស ២​យ៉ាង​អោយ Arsenal ប្រសិនជា​ចង់បាន Arthur

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Calciomercato បានអោយ​ដឹង​ថា​ក្លឹ​ប Arsenal នៅ​តែ​ចាប់អារម្មណ៍​ចំពោះ​ខ្សែបម្រើ​ក្លឹ​ប Juventus គឺ​កីឡាករ Arthur​។

ក្លឹ​ប​សេះបង្កង​បាន​បង្ហាញ​ពី​បំណង​ចង់​លក់​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​នេះ នៅ​ក្នុង​រដូវក្តៅ ប៉ុន្តែ​ខាង​ក្លឹ​ប​ចង់បាន​តម្លៃ​ប្រមាណ ៣៩​លាន​ដុល្លារ ក្នុង​ការ​លក់​គាត់​។

ក្នុង​នោះ​ដែរ Juventus បាន​ពិចារណា​ក្នុង​ការ​អោយ Arthur ទៅ​ចូលរួម​ជាមួយនឹង​ក្លឹ​ប Arsenal ដោយ​ការ​ដោះ​ដូរ​ជាមួយនឹង​កីឡាករ Gabriel Magalhaes ឫ​ក៏ Gabriel Martinelli៕