Chelsea សម្លឹង​ឃើញ​កីឡាករ​ម្នាក់​នេះ យក​មក​ជំនួស​កន្លែង Rudiger

0

បរទេស​៖ នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាខ្សែការពារ​ដែល​អាច​មក​ជំនួស​កន្លែង​របស់ Rudiger គឺជា​ខ្សែការពារ​របស់​ក្លឹ​ប PSG ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់ Chelsea​។

Kimpembe ដែល​មាន​អាយុ ២៦​ឆ្នាំ ត្រូវ​បាន​ដាក់​ប​ញ្ជូ​ល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល Thomas Tuchel ចង់បាន​មក​បំពេញ​តំបន់​ការពារ​របស់​ខ្លួន​នៅ​រដូវ​កាល​ក្រោយ​។

ក្នុង​នោះ Kimpembe អាច​នឹង​មក​ជួបជុំ​ជាមួយនឹង​អតីត​តារា​ឆ្នើម PSG គឺ Thaigo Silva ម្តង​ទៀង ប្រសិនជា​គាត់​នឹង​មក​ចូលរួម​ជាមួយនឹង Chelsea នា​រដូវក្តៅ​នេះ​៕