ក្លឹបធំពីរ កំពុងចាប់អារម្មណ៍ខ្សែការពាររបស់ Crystal Palace

0

Crystal Palace ជឿជាក់ថា Liverpool គឺជា​គូប្រជែង​កំពូល​ក្នុង​ការ​ចុះ​ហត្ថលេខាយក Marc Guehi ហើយ​ឥឡូវ​នេះ​កំពុង​ពិចារណា​លើ​ការ​លក់ក្នុងទីផ្សារ​រដូវ​រងា ​នេះ​បើ​យោង​តាមការចេញផ្សាយរបស់ Sky Sport Switzerland។

Guehi នឹងអាចចរចាជាមួយក្លឹបបរទេសចាប់ពីដើមខែមករា ជាស្ថានភាពដែលអាចជំរុញឱ្យក្លឹប Palace ទទួលយកការផ្តល់ជូនសម្រាប់កីឡាករសញ្ជាតិអង់គ្លេសរបស់ពួកគេនៅពាក់កណ្តាលរដូវកាល។

Bayern រក្សាការចាប់អារម្មណ៍លើខ្សែការពារកណ្តាល ប៉ុន្តែត្រូវបានគេនិយាយថា “មិនសូវសកម្ម” ៕