ក្នុង​ចំណោម ២៥​កន្លែង​!! មាន ៥​កន្លែង​លក់​មិន​គ្រប់​លី​ត្រ

0

នៅ​ថ្ងៃ​ទី​៨-៩ ខែមិថុនា ឆ្នាំ​២០២២ មន្ត្រី ក​.​ប​.​ប​. ប្រចាំ​នៅ​រាជធានី ខេត្ត​ខាងលើ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​អនុលោម​ភាព​តាម​បណ្តា​ស្ថានីយ ដេប៉ូ​ប្រេងឥន្ធនៈ​សរុប​ចំនួន ២៥​ទីតាំង ស្ថិត​នៅ​ក្នុងស្រុក​កំពង់ស្វាយ​និង​ស្រុក​ស្ទោង ក្រុង​បាន​លុង ស្រុក​រលៀប្អៀរ​និង​ក្រុង​កំពង់ឆ្នាំង និង​ខណ្ឌមានជ័យ ដោយ​ក្នុង​នោះ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​៥​ទីតាំង ប្រកប​អាជីវកម្ម​មិន​ស្មោះត្រង់​ចំពោះ​អ្នក​ប្រើប្រាស់ មិន​មាន​អនុលោម​ភាព​ក្នុង​ធុរកិច្ច ដូចនេះ​មន្ត្រី​យើង​បាន​ចាត់វិធានការ​ពិន័យ​អន្តរការណ៍​ស្រប​តាម​ច្បាប់​ជា​ធរមាន និង​តម្រូវ​ឱ្យធ្វើ​កិច្ចសន្យា​កែតម្រូវ​ចំពោះ​មន្ត្រី​មាន​សមត្ថកិច្ច​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF