ក្រុមការងារ​បច្ចេកទេស កំពុង​ស្វែងរក​កំហូច ដើម្បី​ជួល​ជុល និង​ភ្ជាប់​ចរន្តអគ្គិសនី ដល់​អ្នក​ដែល​កំពុង​ដាក់​អគ្គិសនី​ក្នុង​តំបន់​នេះ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ២១:០៥​នាទី​យប់ មាន​ករណី​ដាច់​ចរន្តអគ្គិសនី​ពី​រោងចក្រ​ទី​២(C2-F1) ដែល​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​ស្ថិត​នៅ​៖ (១)​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (២)​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ (៣)​ផ្លូវ​លេខ​១១០ សង្កាត់​ព្រែក​ឫស្សី (៤)​សង្កាត់​តា​ក្ដុល (៥)​សង្កាត់​ព្រែក​ហូរ (៦)​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។

ក្រុមការងារ​បច្ចេកទេស​កំពុងធ្វើការ​ស្វែងរក​កំហូច ដើម្បី​ជួសជុល និង​ភ្ជាប់​ចរន្ត​ជូន​អតិថិជន​ឲ្យ​ឆាប់​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡើង​វិញ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​បន្ថែម​ពី​ការ​ដាច់​ចរន្តអគ្គិសនី​នេះ ក្រុមការងារ​នឹង​ជូនដំណឹង​ជា​បន្តបន្ទាប់​ទៀត​៕